KUBOTA Mobile Application

ការស្ទង់មតិការពេញចិត្តសម្រាប់ការលក់គូបូតា
07.24.2023

ការស្ទង់មតិការពេញចិត្តសម្រាប់ការលក់គូបូតា

 

 

អ្នកដែលមានសិទ្ធចូលរួម

 

  1. អ្នកដែលមានសិទ្ធិចូលរួម ត្រូវតែជាអតិថិជនគូបូតា ដែលទិញផលិតផលថ្មីពីភ្នាក់ងារចែកចាយនៅកម្ពុជា ចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៣ ដល់ថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២៣ ។
  2. រាល់ការទិញគ្រឿងចក្រ ១ គ្រឿងក្នុងឆ្នាំ ២០២៣ អតិថិជននឹងមានសិទ្ធិឆ្លើយសំនួររស្ទង់មតិដើម្បីឈ្នះ សិទ្ធិចំនួន១ សម្រាប់ផលិតផលដែលអតិថិជនកាន់ មិនពាក់ព័ន្ធនឹងចំនួនសិទ្ធដែលអតិថិជនទទួលបានស្រាប់ឡើយ។
  3. អតិថិជនដែលអាចទទួលបានសិទ្ធិនេះត្រូវតែធ្វើការទិញនិងក្លាយជាម្ចាស់ផលិតផលគូបូតាមុនថ្ងៃទី ៣០ខែធ្នូ ឆ្នាំ ២០២៣។

ចំណាំ:បុគ្គលិកនៃក្រុមហ៊ុន Siam Kubota បុគ្គលិកនៃក្រុមហ៊ុន Kubota Leasing(KLC)ភ្នាក់ងារចែកចាយរួមទាំងក្រុមគ្រួសាររបស់បុគ្គលិកនៃក្រុមហ៊ុនគូបូតានឹងមិនត្រូវបានអនុញ្ញាតអោយចូលរួមក្នុងព្រឹត្តិការណ៍នេះបានទេ។

 

 

វិធីចូលរួមកម្មវិធី

 

  1. ទាញយកកម្មវិធី Kubota តាមរយៈ Google Play Store
  2. ចូលទៅកាន់កម្មវិធីគូបូតាដោយវាយបញ្ចូលលេខអត្តសញ្ញាណប័ណ្ណកម្ពុជា និង លេខទូរស័ព្ទ
  3. ពេល​ចូល​ដោយ​ជោគជ័យ >> ចុច​លើ News & updates >> ចុច​ការ​ស្ទង់​មតិ​ការ​ពេញចិត្ត​  ​  លើ​ការ​លក់​ផលិតផល​គូបូតា
  4. បំពេញការស្ទង់មតិពេញចិត្តដោយឆ្លើយគ្រប់សំនួរ ហើយចុចផ្ញើការស្ទង់មតិក្នុងកម្មវិធី

 

 

រយៈពេលសកម្មភាព៖ ថ្ងៃទី ១ ខែសីហា ដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៣
រង្វាន់សម្រាប់អ្នកមានសំណាង សរុបចំនួន ១៦០ រង្វាន់ តម្លៃ ១៨០០ USD ការចាប់រង្វាន់មានចំនួប ២ ដង

 

លើកទី ១         ថ្ងៃចាប់រង្វាន់: ១ តុលា ២០២៣
                      ថ្ងៃប្រកាសឈ្មោះអ្នកមានសំណាង: ៣១ តុលា ២០២៣

លើកទី ២       ថ្ងៃចាប់រង្វាន់: ១ មករា ២០២៤
                     ថ្ងៃប្រកាសឈ្មោះអ្នកមានសំណាង: ៣១ មករា ២០២៤

 

 

ប្រភេទរង្វាន់

 

បញ្ចូលកាតទូរស័ព្ទ (Mobile Top up) រង្វាន់សរុប៨០រង្វាន់ ក្នុងមួយដង ចាប់រង្វាន់ ២ ដងក្នុងឆ្នាំ ២០២៣

 

  • ទឹកប្រាក់ ៤៥ ដុល្លារ ១០ រង្វាន់
  • ទឹកប្រាក់ ១០ ដុល្លារ ២០ រង្វាន់
  • ទឹកប្រាក់ ៥ ដុល្លារ ៥០ រង្វាន់ផ

 

 

លក្ខខណ្ឌក្នុងការទទួលយករង្វាន់

 

  1. ក្រុមហ៊ុននឹងដំណើរការបញ្ចូលកាតទូរស័ព្ទ តាមរយះលេខទូរស័ព្ទដែលអតិថិជនបញ្ជាក់នៅក្នុងការស្ទង់មតិតែប៉ុណ្ណោះ ប្រសិនបើអតិថិជនបំពេញព័ត៌មានលម្អិតមិនត្រឹមត្រូវ ឬមិនអាចបញ្ចូលទឹកប្រាក់បាន ក្រុមហ៊ុនរក្សាសិទ្ធិក្នុងការផ្តល់រង្វាន់ដល់បញ្ជីបម្រុងបន្ទាប់។
  2. រង្វាន់នេះផ្តល់ជូនចំពោះតែអតិថិជនដែលប្រើប្រាស់ប្រព័ន្ធទូរស័ព្ទប្រភេទបញ្ចូលទឹកប្រាក់ជាមុនប៉ុណ្ណោះ រង្វាន់មិនអាចប្តូរជាសាច់ប្រាក់រឺបង្វែរទៅជាវត្ថុផ្សេងបាននោះទេ
  3. ក្នុងករណីដែលក្រុមហ៊ុន ពិនិត្យឃើញថាអ្នកឈ្នះរង្វាន់មិនស្របតាមលក្ខខណ្ឌដែលបានបញ្ជាក់ ក្រុមហ៊ុនអាចលុបចោលសិទ្ធិបាន យើងរក្សាសិទ្ធិក្នុងការផ្តល់ លុបចោល ដកហូត ឬទាមទារមកវិញនូវរង្វាន់ទាំងអស់ រួមទាំងទាមទារសំណងការខូចខាត ប្រសិនបើសិទ្ធិក្នុងការចូលរួមក្នុងកម្មវិធីនេះមានការក្លែងបន្លំ ដើម្បីទទួលបានរង្វាន់ពីកម្មវិធីដែលបានរៀបចំ។
  4. ក្រុមហ៊ុនរក្សាសិទ្ធិក្នុងការបដិសេធមិនផ្តល់រង្វាន់ដល់អតិថិជនដែលក្រុមហ៊ុន មិនអាចបញ្ចូលកាតទូរស័ព្ទបាន ក្រោមលក្ខណៈវិនិច្ឆ័យ និងវិធីសាស្រ្តរបស់ក្រុមហ៊ុន
  5. ក្រុមហ៊ុននឹងរក្សា ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកចូលរួម ដើម្បីដំណើរការនៃកម្មវិធីនេះ សម្រាប់រយៈពេលកំណត់ដោយច្បាប់ ក្រោមគោលនយោបាយការពារ ព័ត៌មានផ្ទាល់ខ្លួន
  6. ក្រុមហ៊ុនអាចនាំយករូបភាព ព័ត៌មាន ឬព័ត៌មានលម្អិត នៃអ្នកឈ្នះដើម្បីប្រើប្រាស់ក្នុងកម្មវិធីផ្សព្វផ្សាយទីផ្សារនេះ ការផ្តល់រង្វាន់ ប្រកាសអ្នកឈ្នះរង្វាន់ និងផ្សព្វផ្សាយកម្វិធីរបស់ក្រុមហ៊ុនតាមរយៈប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ រួមមាន ទូរទស្សន៍ វិទ្យុ កាសែត ផ្ទាំងរូបភាព ហ្វេសប៊ុក ឡាញ គេហទំព័រ និងប្រព័ន្ធផ្សព្វផ្សាយបោះពុម្ពគ្រប់ប្រភេទ ដោយមិនបង់ប្រាក់សំណងណាមួយឡើយ ទាំងនេះគឺអនុលោមតាមច្បាប់ការពារទិន្នន័យផ្ទាល់ខ្លួន