ព័ត៌មានលម្អិតអំពីកម្មវិធី
“កម្មវិធីគូបូតា ងាយស្រួលប្រើ មានឱកាសឈ្នះមាស” វាគឺជាកម្មវិធីមួយដើម្បីប្តូរយកឱកាសឈ្នះមាសតាមរយៈកម្មវិធីថ្មីមួយគឺ ‘ កម្មវិធីគូបូតា ‘ នឹងត្រូវដាក់ឱ្យដំណើរការអោយប្រើប្រាស់នៅខែកក្កដា ឆ្នាំ២០២៣ កម្មវិធីនេះមានគោលបំណងជួយសម្រួលដល់ការធ្វើការងារកសិកម្មសម្រាប់អតិថិជនគូបូតា ដើម្បីឈានឆ្ពោះទៅរកយុគសម័យថ្មីនៃការធ្វើកសិកម្មបែបទំនើប និងប្រកបដោយគុណភាពខ្ពស់។
អ្នកដែលមានសិទ្ធិចូលរួម
- អ្នកដែលមានសិទ្ធិចូលរួម ត្រូវតែជាអតិថិជនគូបូតា ដែលធ្លាប់ទិញផលិតផលគូបូតានិងមានឈ្មោះក្នុងកំណត់ត្រាលក់ចេញ របស់ភ្នាក់ងារចែកចាយគូបូតាកម្ពុជា។
- អ្នកចូលរួមក្នុងកម្មវិធីនេះនឹងមានឱកាសឈ្នះមាស ១ រង្វាន់។ ចំនួនផលិតផលដែលអតិថិជនកាន់ វាមិនពាក់ព័ន្ធនឹងចំនួនសិទ្ធិដែលអតិថិជនម្នាក់ៗនឹងទទួលបានតាមវិធីណាមួយឡើយ។
- អតិថិជនដែលក្លាយជាអតិថិជនក្នុងអំឡុងពេលព្រឹត្តិការណ៍ក៏អាចមានសិទ្ធិចូលរួមក្នុងព្រឹត្តិការណ៍នេះផងដែរ។ ដែលត្រូវតែជាអតិថិជនរបស់គូបូតាមុនថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២៣ ដើម្បីដាក់ក្នុងប្រព័ន្ធជាអតិថិជនត្រឹមថ្ងៃទី ៣១ ខែធ្នូ ហើយនឹងអាចចុចដើម្បីទទួលបានសិទ្ធិនៅក្នុងកម្មវិធី។
* បុគ្គលិកនៃក្រុមហ៊ុន ស្យាមគូបូតា គូបូតាកម្ពុជា គូបតាបង់រំលស់ ក្រុមគ្រួសាររបស់បុគ្គលិក ភ្នាក់ងារចែកចាយរួមទាំងបុគ្គលិក នឹងមិនត្រូវបានអនុញ្ញាតអោយចូលរួមក្នុងកម្មវិធីខាងលើនោះទេ។
វិធីចូលរួមកម្មវិធី
- ទាញយកកម្មវិធី Kubota តាមរយៈ Google Play Store
- ចូលទៅកាន់កម្មវិធីគូបូតាដោយវាយបញ្ចូលលេខអត្តសញ្ញាណប័ណ្ណកម្ពុជា និង លេខទូរស័ព្ទ
- បន្ទាប់ពីបានចូលដោយជោគជ័យហើយ វានឹងលេចឡើងនូវការចែករង្វាន់មាស អ្នកអាចចុចលើការលេចឡើងនោះដើម្បីមានឱកាសឈ្នះដោយផ្ទាល់ ប៉ុន្តែប្រសិនបើការលេចឡើងត្រូវបានបិទរួចហើយឬ មិនលេចចេញមក អ្នកអាចចុចប៊ូតុងដែលដាក់ថា សិទ្ធិ នៅខាងក្រោមអេក្រង់ នៅពេលអ្នកចុចបញ្ចូលអ្នកនឹងឃើញពាក្យថា ‘ឱកាសឈ្នះរង្វាន់មាសពីកម្មវិធីគូបូតា!ចុចលើរូបភាព កម្មវិធីនឹងបង្ហាញអំពីកម្មវិធីនៃការចែករង្វាន់មាស ហើយចុចពាក្យថា ទទួលសិទ្ធ។
- ចុចលើពាក្យ ចូលរួមផ្សងសំណាង ដើម្បីមានឱកាសឈ្នះមាស
រយៈពេលនៃកម្មវិធី
រយៈពេលនៃការចុចដើម្បីមានឱកាសឈ្នះមាស៖ 3 សីហា ដល់ ៣១ ធ្នូ ២០២៣
ថ្ងៃផុតកំណត់សម្រាប់ការនាំយកឈ្មោះចូលរួមផ្សងសំណាងសម្រាប់ខែនីមួយៗ៖
លើកទី ១: ៣០ សីហា
លើកទី ២: ៣០ កញ្ញា
លើកទី ៣: ៣០ តុលា
លើកទី ៤: ៣០ វិច្ឆិកា
លើកទី ៥: ៣១ ធ្នូ
សម្រាប់ឈ្មោះដែលមិនបានទទួល សិទ្ធិ ទាន់ពេលវេលាសម្រាប់ការកាត់ចេញក្នុងជុំនីមួយៗ នឹងមានសិទ្ធិផ្សងសំណាងក្នុងនៅខែបន្ទាប់ជំនួសវិញ។
រយៈពេលនៃកម្មវិធី
មាសសុទ្ធទម្ងន់១ជី (៣.៧៥ក្រាម) សរុបចំនួន ៥០ រង្វាន់ តម្លៃក្នុងរង្វាន់ ២៣៦$ (ប្រហែល៨២៥០ បាត) តម្លៃក្នុងខែមិថុនា។
ការចាប់រង្វាន់ (កាលវិភាគនៃការចាប់រង្វាន់)
ការចាប់រង្វាន់នឹងប្រព្រឹត្តទៅចំនួន ៥ លើក
លើកទី ១
រយៈពេលទទួលសិទ្ធិ៖ ថ្ងៃទី 3 សីហា ដល់ថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០២៣
កាលបរិច្ឆេទចាប់រង្វាន់៖ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣
កាលបរិច្ឆេទប្រកាសអ្នកឈ្នះ៖ ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣
លើកទី ២
រយៈពេលទទួលសិទ្ធិ៖ ថ្ងៃទី ៣១ ខែសីហា ដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៣
កាលបរិច្ឆេទចាប់រង្វាន់៖ ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣
កាលបរិច្ឆេទប្រកាសអ្នកឈ្នះ៖ ថ្ងៃទី៦ ខែតុលា ២០២៣
លើកទី ៣
រយៈពេលទទួលសិទ្ធិ៖ ថ្ងៃទី ១ ខែកញ្ញា ដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៣
កាលបរិច្ឆេទចាប់រង្វាន់៖ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣
កាលបរិច្ឆេទប្រកាសអ្នកឈ្នះ៖ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣
លើកទី ៤
រយៈពេលទទួលសិទ្ធិ៖ ថ្ងៃទី ១ ខែតុលា ដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២៣
កាលបរិច្ឆេទចាប់រង្វាន់៖ ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣
កាលបរិច្ឆេទប្រកាសអ្នកឈ្នះ៖ ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣
លើកទី ៥
រយៈពេលទទួលសិទ្ធិ៖ ថ្ងៃទី ១ ខែធ្នូ ដល់ថ្ងៃទី ៣០ ខែធ្នុ ឆ្នាំ២០២៣
កាលបរិច្ឆេទចាប់រង្វាន់៖ ថ្ងៃទី១ ខែមករា ឆ្នាំ២០២៤
កាលបរិច្ឆេទប្រកាសអ្នកឈ្នះ៖ ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤
* បញ្ជីឈ្មោះអតិថិជននៅជុំមុនៗដែលមិនបានទទួលរង្វាន់នឹងត្រូវយកនៅជុំបន្ទាប់ទៀតរហូតដល់គ្រប់ ៥០ រង្វាន់
នីតិវិធីសម្រាប់ការចាប់រង្វាន់ (ទីកន្លែង វិធីសាស្រ្ត ព័ត៌មានលម្អិតផ្សេងទៀត)
- ការចាប់ឈ្មោះនាក់មានសំណាង នឹងធ្វើឡើងនៅក្នុងប្រទេសកម្ពុជា តាមរយះវេបសាយ ដោយមានការថតទុកជាភស្តុតាងគ្រប់ពេល។
- បន្ទាប់ពីការចាប់រង្វាន់បានបញ្ចប់ បញ្ជីឈ្មោះអ្នកមានសំណាងទាំង ១០ នាក់ ដែលទទួលបានមាស ១ ជី រៀងរាល់ខែ ការប្រកាសនេះនឹងធ្វើឡើងតាមរយៈកម្មវិធី KUBOTA Agri-innovation Championship និងបណ្តាញផ្សព្វផ្សាយសង្គមផ្សេងៗរបស់ក្រុមហ៊ុន រួមទាំង Facebook Fan page KUBOTA Kampuchea Club និង Telegram KUBOTA
ច្បាប់សម្រាប់ការទទួលយករង្វាន់
បន្ទាប់ពីបានប្រកាសឈ្មោះអ្នកឈ្នះហើយ លោកអ្នកត្រូវតែហៅទូរស័ព្ទមកកាន់បុគ្គលិកផ្នែកបម្រើសេវាអតិថិជនដើម្បីបញ្ជាក់ពី សិទ្ធ របស់លោកអ្នកក្នុងរយៈពេល១៥ថ្ងៃក្រោយការប្រកាសឈ្មោះ បន្ទាប់មកក្នុងរយះពេល២ថ្ងៃក្រោយបុគ្គលិកផ្នែកបម្រើសេវាអតិថិជននឹងទាក់ទងទៅកាន់លោកអ្នកវិញ ដើម្បីជូនដំណឹងថាលោកអ្នកបានទទួលមាស មួយវិញទៀតលោកអ្នកក៏ត្រូវជូនដំណឹងដល់ភ្នាក់ងារចែកចាយដែលនៅជិតលោកអ្នក ក្នុងករណីដែលបុគ្គលិកផ្នែកបម្រើសេវាអតិថិជនទាក់ទងទៅកាន់លោកអ្នកមិនបាននឹងត្រូវទាក់ទងម្តងទៀតរៀងរាល់ ៣ ថ្ងៃម្តង ហើយប្រសិនបើនៅតែមិនទាក់ទងបានក្នុងរយៈពេល ១៥ ថ្ងៃបន្ទាប់ពីថ្ងៃប្រកាសអ្នកឈ្នះរង្វាន់ នោះនឹងចាត់ទុកថាអ្នកឈ្នះរង្វាន់បានលះបង់សិទ្ធិទទួលរង្វាន់របស់ខ្លួនចោល ហើយក្រុមហ៊ុននឹងឃ្រើសរើសឈ្មោះអ្នកឈ្នះបម្រុងមកទទួលជំនួដវិញទុកឲ្យបញ្ជីបម្រុងដែលចាប់បានមុនមកទទួលរង្វាន់ជំនួសវិញ។
*ប្រសិនបើលោកអ្នកដឹងថាខ្លួនជាអ្នកមានសំណាងទទួលបានមាស ប៉ុន្តែមិនទាន់មានក្រុមការងារណាម្នាក់ទាក់ទងទៅព្រោះលេខក្នុងប្រព័ន្ធមិនត្រូវនឹងលេខដែលប្រើបច្ចុប្បន្ន អតិថិជនក៏អាចទាក់ទងដើម្បីបញ្ជាក់សិទ្ធិរបស់លោកអ្នកជាមួយបុគ្គលិកផ្នែកបម្រើសេវាអតិថិជនតាមរយះលេខ ( ០២៣ ៩៧ ១១ ៥៥ ) ក្នុងរយៈពេល១៥ ថ្ងៃផងដែរ។
*ប្រសិនបើអតិថិជនបានប្តូរលេខទូរស័ព្ទ ហើយមិនបានជូនដំណឹងដល់ក្រុមហ៊ុនជាមុន នោះលេខក្នុងប្រ