ការស្ទង់មតិការពេញចិត្តសម្រាប់ការលក់គូបូតា
អ្នកដែលមានសិទ្ធចូលរួម
- អ្នកដែលមានសិទ្ធិចូលរួម ត្រូវតែជាអតិថិជនគូបូតា ដែលទិញផលិតផលថ្មីពីភ្នាក់ងារចែកចាយនៅកម្ពុជា ចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៣ ដល់ថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២៣ ។
- រាល់ការទិញគ្រឿងចក្រ ១ គ្រឿងក្នុងឆ្នាំ ២០២៣ អតិថិជននឹងមានសិទ្ធិឆ្លើយសំនួររស្ទង់មតិដើម្បីឈ្នះ សិទ្ធិចំនួន១ សម្រាប់ផលិតផលដែលអតិថិជនកាន់ មិនពាក់ព័ន្ធនឹងចំនួនសិទ្ធដែលអតិថិជនទទួលបានស្រាប់ឡើយ។
- អតិថិជនដែលអាចទទួលបានសិទ្ធិនេះត្រូវតែធ្វើការទិញនិងក្លាយជាម្ចាស់ផលិតផលគូបូតាមុនថ្ងៃទី ៣០ខែធ្នូ ឆ្នាំ ២០២៣។
ចំណាំ:បុគ្គលិកនៃក្រុមហ៊ុន Siam Kubota បុគ្គលិកនៃក្រុមហ៊ុន Kubota Leasing(KLC)ភ្នាក់ងារចែកចាយរួមទាំងក្រុមគ្រួសាររបស់បុគ្គលិកនៃក្រុមហ៊ុនគូបូតានឹងមិនត្រូវបានអនុញ្ញាតអោយចូលរួមក្នុងព្រឹត្តិការណ៍នេះបានទេ។
វិធីចូលរួមកម្មវិធី
- ទាញយកកម្មវិធី Kubota តាមរយៈ Google Play Store
- ចូលទៅកាន់កម្មវិធីគូបូតាដោយវាយបញ្ចូលលេខអត្តសញ្ញាណប័ណ្ណកម្ពុជា និង លេខទូរស័ព្ទ
- ពេលចូលដោយជោគជ័យ >> ចុចលើ News & updates >> ចុចការស្ទង់មតិការពេញចិត្ត លើការលក់ផលិតផលគូបូតា
- បំពេញការស្ទង់មតិពេញចិត្តដោយឆ្លើយគ្រប់សំនួរ ហើយចុចផ្ញើការស្ទង់មតិក្នុងកម្មវិធី
រយៈពេលសកម្មភាព៖ ថ្ងៃទី ១ ខែសីហា ដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៣
រង្វាន់សម្រាប់អ្នកមានសំណាង សរុបចំនួន ១៦០ រង្វាន់ តម្លៃ ១៨០០ USD ការចាប់រង្វាន់មានចំនួប ២ ដង
លើកទី ១ ថ្ងៃចាប់រង្វាន់: ១ តុលា ២០២៣
ថ្ងៃប្រកាសឈ្មោះអ្នកមានសំណាង: ៣១ តុលា ២០២៣
លើកទី ២ ថ្ងៃចាប់រង្វាន់: ១ មករា ២០២៤
ថ្ងៃប្រកាសឈ្មោះអ្នកមានសំណាង: ៣១ មករា ២០២៤
ប្រភេទរង្វាន់
បញ្ចូលកាតទូរស័ព្ទ (Mobile Top up) រង្វាន់សរុប៨០រង្វាន់ ក្នុងមួយដង ចាប់រង្វាន់ ២ ដងក្នុងឆ្នាំ ២០២៣
- ទឹកប្រាក់ ៤៥ ដុល្លារ ១០ រង្វាន់
- ទឹកប្រាក់ ១០ ដុល្លារ ២០ រង្វាន់
- ទឹកប្រាក់ ៥ ដុល្លារ ៥០ រង្វាន់ផ
លក្ខខណ្ឌក្នុងការទទួលយករង្វាន់
- ក្រុមហ៊ុននឹងដំណើរការបញ្ចូលកាតទូរស័ព្ទ តាមរយះលេខទូរស័ព្ទដែលអតិថិជនបញ្ជាក់នៅក្នុងការស្ទង់មតិតែប៉ុណ្ណោះ ប្រសិនបើអតិថិជនបំពេញព័ត៌មានលម្អិតមិនត្រឹមត្រូវ ឬមិនអាចបញ្ចូលទឹកប្រាក់បាន ក្រុមហ៊ុនរក្សាសិទ្ធិក្នុងការផ្តល់រង្វាន់ដល់បញ្ជីបម្រុងបន្ទាប់។
- រង្វាន់នេះផ្តល់ជូនចំពោះតែអតិថិជនដែលប្រើប្រាស់ប្រព័ន្ធទូរស័ព្ទប្រភេទបញ្ចូលទឹកប្រាក់ជាមុនប៉ុណ្ណោះ រង្វាន់មិនអាចប្តូរជាសាច់ប្រាក់រឺបង្វែរទៅជាវត្ថុផ្សេងបាននោះទេ
- ក្នុងករណីដែលក្រុមហ៊ុន ពិនិត្យឃើញថាអ្នកឈ្នះរង្វាន់មិនស្របតាមលក្ខខណ្ឌដែលបានបញ្ជាក់ ក្រុមហ៊ុនអាចលុបចោលសិទ្ធិបាន យើងរក្សាសិទ្ធិក្នុងការផ្តល់ លុបចោល ដកហូត ឬទាមទារមកវិញនូវរង្វាន់ទាំងអស់ រួមទាំងទាមទារសំណងការខូចខាត ប្រសិនបើសិទ្ធិក្នុងការចូលរួមក្នុងកម្មវិធីនេះមានការក្លែងបន្លំ ដើម្បីទទួលបានរង្វាន់ពីកម្មវិធីដែលបានរៀបចំ។
- ក្រុមហ៊ុនរក្សាសិទ្ធិក្នុងការបដិសេធមិនផ្តល់រង្វាន់ដល់អតិថិជនដែលក្រុមហ៊ុន មិនអាចបញ្ចូលកាតទូរស័ព្ទបាន ក្រោមលក្ខណៈវិនិច្ឆ័យ និងវិធីសាស្រ្តរបស់ក្រុមហ៊ុន
- ក្រុមហ៊ុននឹងរក្សា ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកចូលរួម ដើម្បីដំណើរការនៃកម្មវិធីនេះ សម្រាប់រយៈពេលកំណត់ដោយច្បាប់ ក្រោមគោលនយោបាយការពារ ព័ត៌មានផ្ទាល់ខ្លួន
- ក្រុមហ៊ុនអាចនាំយករូបភាព ព័ត៌មាន ឬព័ត៌មានលម្អិត នៃអ្នកឈ្នះដើម្បីប្រើប្រាស់ក្នុងកម្មវិធីផ្សព្វផ្សាយទីផ្សារនេះ ការផ្តល់រង្វាន់ ប្រកាសអ្នកឈ្នះរង្វាន់ និងផ្សព្វផ្សាយកម្វិធីរបស់ក្រុមហ៊ុនតាមរយៈប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ រួមមាន ទូរទស្សន៍ វិទ្យុ កាសែត ផ្ទាំងរូបភាព ហ្វេសប៊ុក ឡាញ គេហទំព័រ និងប្រព័ន្ធផ្សព្វផ្សាយបោះពុម្ពគ្រប់ប្រភេទ ដោយមិនបង់ប្រាក់សំណងណាមួយឡើយ ទាំងនេះគឺអនុលោមតាមច្បាប់ការពារទិន្នន័យផ្ទាល់ខ្លួន